នៅក្នុងអត្ថបទមុន យើងខ្ញុំបានបង្ហាញម្តងរួមមកហើយ អំពីកម្មវិធីសម្រាបបំលែងវីដេអូដែលមានរហូតទៅដល់ ១២កម្មវិធី។ VLC Player ជាកម្មវិធីដែលកំពុងពេញនិយមក្នុងការចាក់វីដេអូ ព្រោះកម្មវិធីនេះអាច ចាក់វីដេអូបានគ្រប់ប្រភេទ ដូចជា .mp4 .3gp .avi .mkv .flv .mpg … និងប្រភេទ Audio ជាច្រើនទៀត តែយ៉ាងណា កម្មវិធីនេះ ក៏មានសមត្ថិភាពផ្សេងទៀត ដែលអ្នកគួរដឹងផងដែរ ដូចជាការបំលែងវីដេអូ ទៅជាប្រភេទ file ផ្សេងៗ ឬទៅជា mp3 ជាដើម។
ខាងក្រោមនេះ ជារបៀបបំលែងវីដេអូ ជាមួយ VLC Player
១. បើកម្មវិធីVLC Player (បើអ្នកមិនទាន់មានកម្មវិធីនេះទេ សូមទាញយក VLC Player)
២. ចុចលើ Media (Menu) => Convert / Save
៣. ចុលើ Add រកវីដេអូដែលអ្នកចង់បំលែង
៤. ចុចលើ Convert / Save
៥. ចុចលើ សញ្ញាកូនសោ រួចហើយរើសប្រភេទវីដេអូ ឬសំលេង រួចហើយ Save
៦. ចុចលើ Browse ដើម្បីរកកន្លែងរក្សាទុក និងដាក់ឈ្មោះ រួចហើយចុច Save
៧. ចុងក្រោយចុច Start ជាការស្រេច
good
ReplyDelete