Thursday, May 1, 2014

Posted by Unknown On 7:25 PM
អ្នកលេខ​Facebook ភាគច្រើន​តែ​ងតែ​ជួប​នៅបញ្ហា​ដែល​មិត្ត​ភក្រ​ក្នុង​ Facebook បាន​Tag រូបភាព ឬក៏​ដាក់​ Status ជាមួយ​ មកក្នុងមក​Profile Timeline របស់​យើង។ ជួនកាល​រូបភាព​ ឬក៏Status ទាំង​នោះ​មាន​អត្ថន័យល្អ​ មិនប៉ះពាល់​ដល់​កិត្តិយស​ នណារមួយឡើយ​ ផ្ទុយ​ទៅ​វិញ​​រូបភាព​មួយ​ចំនួន​ត្រូវបាន​​​បង្ហាញ​ក្នុង​​ន័យ​មិន​ល្អ ដូច​ជា​ រូបភាព​អាស​អាភាស ឬក៏រូបភាព​ដែល​មាន​ការបង្ហាញ​​ប៉ះ​ពាល់​ដល់​កិត្តិយស​នណារមួយនោះ វា​ជារឿង​មិន​ល្អ ដែល​រួបភាព​ទាំង​នោះ​ត្រូវបង្ហាញ​លើ​ Timeline របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។
ក្នុង​អត្ថបទនេះ ដើម្បីអ្នក សូម​លើក​យក​នូវ​​គន្លឹះខ្លីមួយ​ បង្ហាញ​ពី​របៀប​បិត​កុំអោយ​មិត្តភក្រ​ក្នុង Facebook ធ្វើការ​ Tag រួប​ភាព​ចូល​អ្នក​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​លោក​អ្នក​ក៏​​អាច​បង្ហាញ​រូបភាព​ទាំង​នោះ​លើ Timeline បានដែរ ដោយ​​លោក​អ្នក​ធ្វើ​ការ​អនុញ្ញាតិ​ជាមុន​សិន មុន​ពេល​ដែល​មិត្តភក្រ​ដ៏ទៃ​ទៀត​បាន​ឃើញ​។ ចាប់​ផ្តើម​ធ្វើ​ដូចខាងក្រោម

១. ចុចលើសញ្ញា Setting នៅផ្នែកខាងស្តាំ ខាងលើ នៃ​Facebook អ្នក បន្ទាប់​មក ជ្រើសរើស​យក Privacy Settings

២. ចុចលើ Timeline and Tagging នៅផ្នែកខាងឆ្វេង

៣. ចុចលើ  Edit ដូចរួបខាងក្រោម (ចុចតែមួយសិនទេ)

៤. ប្តូរពី Disabled ទៅ​ជា Enabled បន្ទាប់មក​ចុច​ Close

បន្ទាប់​ពីប្តូររួច អ្នក​នឹង​ឃើញដូចខាងក្រោម
៥. នៅពេល​ដែល​នណារមួ​យ​ Tag រូបភាព​ចូលអ្នក លោក​អ្នកចុច​លើ Hide ដើម្បី​មិន​បង្ហាញ​រួប​ទាំង​នោះ​លើ​ Timeline របស់​អ្នក

Posted by Unknown On 7:06 PM
វាមិនមែន​ជាការកំណាញ់​នោះទេ គ្រាន់​តែ​ចុចម៉ៅស្តាំ(Right Click) ឬ ជ្រើសរើស (Select) នៅលើ​គេហទំព័រនោះ​  តែ​ពេលខ្លះ ​​គឺយើង​ធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការថត​ចម្លង​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ជាពិសេស​ទៅ​ទៀត​ គឺ​អាច​ថា ការពារសុវត្ថិភាព(Web Security)គេហទំព័ ​ពី​ពួក​Hacker ផងដែរ​។ ដូច​ដែល​អ្នក​បានដឹងមកហើយ ថ្មីនេះ​ក្រុម​ Hacker មួយ​នៅក្នុងប្រទេស​កម្ពុជាយើង បាន​ធ្វើការHack   លើ​​គេហទំព័រ​​ជាច្រើន។
ឥលូវ​លោកអ្នក​អាច​ធ្វើការ​ បិទ​មិន​អោយ​ចុចម៉ៅស្តាំ (Disable Right Click) ឬ Select លើ​គេហ​ទំព័រ​របស់​អ្នក ដោយ​ចម្លង​កូដ​ (Javascript) ខាងក្រោម យក​ទៅ​ដាក់​នៅ​ចន្លោះ Tag <head>….</head>
ប្រភពកូដ: Google.com

Thursday, April 24, 2014

Posted by Unknown On 10:57 PM

អ្នកប្រើប្រាស់ជាច្រើន បានជួបបញ្ហា ជាមួយកម្មវិធី Adobe Photoshop និង មួយចំនួនទៀតរបស់ Adobe ដោយនៅពេលដែល Computer បានភ្ជាប់ទៅកាន់ Internet ការ Activate កម្មវីធីក៏ខូច ដោយតម្រូវឱ្យអ្នកប្រើប្រាស់ បញ្ចូលនូវ Serial Number ថ្មី។
ដើម្បីដោះស្រាយបញ្ហានេះ «ខំរៀន» សូមបង្ហាញនូវវិធីដោយស្រាយងាយៗ ដើម្បីការពារការUpdateរបស់Adobe.
ជាដំបូង សូមចូលទៅកាន់ Start រួចបើកកម្មវិធី Notepad (Run As Administrator)។ បន្ទាប់មក សូមចុច Open រួចបើក file មួយឈ្មោះថា “hosts” តាមរយៈ Path: “C:\Windows\System32\Drivers\etc”។ បន្ទាប់មក សូម Copy Text មួយចំនួនខាងក្រោម រួច Paste ទៅក្នុង file  នោះនៅបន្ទាត់ចុងក្រោយ។
127.0.0.1 activate.adobe.com
127.0.0.1 practivate.adobe.com
127.0.0.1 adobeereg.com
127.0.0.1 www.adobeereg.com
127.0.0.1 adobe-dns.adobe.com
127.0.0.1 adobe-dns-2.adobe.com
127.0.0.1 wip3.adobe.com
127.0.0.1 125.252.224.90
127.0.0.1 125.252.224.91
ពេលនេះ លោកអ្នកអាចរីករាយ ជាមួយនឹងការកម្មវីធីរបស់ Adobe ដោយគ្មានការរំខានពី Activation Form តទៅទៀតនោះទេ៕

Thursday, March 27, 2014

Posted by Unknown On 8:11 PM
    សួស្តី! កម្លោះៗ​អាយ​ធី​ទាំង​អស់​ជា​ទី​មេត្រី។ ពេល​នេះ​ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​នូវ​គន្លឹះ​កំប៉ិច​កំប៉ុក​មួយ​ ដែល​ខ្ញុំ​បាន​រក​ឃើញ​ក្នុង​គេហ​ទំព័រ​បរ​ទេស។ គន្លឹះ​នោះ​គឺ​លោក​អ្នក​អាច​ដាក់​លេខ​សម្ងាត់​នៅ​ក្នុង​រូប​ភាព​របស់​អ្នក។ ការ​ដាក់​លេខ​សម្ងាត់​នេះ​គ្រាន់​ជា​គន្លឹះ​មួយ​តូច​ក៏​ពិត​មែន​តែ​វា​អាច​ ជួយ​លោក​អ្នក​ឲ្យ​បិទ​បាំង​រូប​ភាព​ណា​មួយ​ដែល​លោក​អ្នក​មិន​ចង់​ឲ្យ​អ្នក​ ដទៃ​គេ​មើល។

   ខ្ញុំ​បង្ហាញ​នេះ​មិន​មែន​បង្រៀន​អ្នក​ឲ្យ​លាក់​បាំង​នូវ​រូប​ភាព​ណា​ដែល​ មិន​ល្អ​នោះ​ទេ គឺ​ក្នុង​បំណង​ដើម្បី​សិក្សា​ស្វែង​យល់​ ក៏​ដូច​ជា​រក្សា​ទុក​រូប​ភាព​ណា​ដែល​សំខាន់ៗ​ឲ្យ​កាន់​តែ​មាន​សុវត្ថិ​ភាព​​ ជាង​មុន គឺ​មិន​អាច​នរណា​បើក​មើល​ផ្តេស​ផ្តាស​តាម​ចំណង់​បាន​ឡើយ។ កម្ម​វិធី​ Picword នេះ​សម្រាប់​ប្រើ​ជា​មួយ​ Window 7 ប៉ុន្តែ​ Window ផ្សេង​ទៀត​អាច​ប្រើ​បាន​ឬ​អត់​ក៏​ខ្ញុំ​មិន​ដឹង​ដែរ​ ព្រោះ​ខ្ញុំ​ចេះ​តាម​តែ​គេ​ទេ ហើយ​ណា​មួយ​ខ្ញុំ​មាន​កុំព្យូទ័រ​តែ​មួយ​គ្រឿង​មិន​អាច​មាន​ Window ​សាក​ឲ្យ​ដឹង​ថា​វា​ត្រូវ​នឹង​ Window ណា​មួយ​ឲ្យ​ប្រាកដ​បាន​ឡើយ។ ដូច​នេះ​សូម​មើល​ពី​របៀប​ទាញ​យក និង​តម្លើង​កម្ម​វិធី​ដើម្បី​ប្រើ​បាន​ទាំង​អស់​គ្នា។

៙ កម្ម​វិធី​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​ក៏​ដូច​ជា​ការ​តម្លើង​និង​ ទាញ​យក។ ឥឡូវ​នេះ​សូម​លោក​អ្នក​មើល​អំពី​ទី​តាំង​ដែល​ត្រូវ​ទាញ​យក ទាញ​យក​ដោយ​ផ្ទាល់ :
- សូម​ចូល​ទៅ​កាន់​អា​ស័យ​ដ្ឋាន ចុច​ទីនេះ ហើយ​ចុច​លើ​ឆ្នុច Download (មើល​រូប​ខាង​ក្រោម)
- ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​ឲ្យ​អ្នក​រក្សា​ទុក​​កម្ម​វិធី សូម​ចុច​លើ "Save File"

៙ នេះ​ដល់​ការ​តម្លើង​​កម្ម​វិធី​វិញ​ម្តង :
- សូម​ចុច​ពីរ​ដង​ទៅ​លើ​កម្ម​វិធី​ដែល​លោក​អ្នក​បាន​ទាញ​យក​អំបាញ់​មិញ​នេះ។
- បន្ទាប់​មក​សូម​ចុច​ធីក​លើ​ពាក្យ I agree with the above..... ហើយ​ចុច​ឆ្នុច Next (មើលរូប)
- ជ្រើស​រើស​កន្លែង​ផ្ទុក​កម្ម​វិធី (គួរ​យក Drive C:\) បន្ទាប់​មក​សូម​ចុច​ឆ្នុច Next
- នៅ​ពេល​ដែល​អ្នក​ចុច Next នោះ​កម្ម​វិធី Picword នឹង​ដំណើរ​ការ​តម្លើង។
- ពេល​ដែល​វា​ដំណើរ​ការ​ចប់ សូម​ចុច​ធីក​លើ​ពាក្យ​ថា Launch Picword ហើយ​ចុច Exit ជា​ការ​ស្រេច។

៙ សេចក្តី​រំ​ពឹង​ទុក ៖ ខ្ញុំ​សង្ឃឹម​ថា​អ្វី​ដែល​ខ្ញុំ​បាន​រៀប​ រាប់​ខាង​លើ​លោក​អ្នក​នឹង​អាច​យល់​បាន​ហើយ​សូម​ស្វែង​យល់​អ្វី​ពី​ការ​ប្រើ​ ប្រាស់​កម្ម​វិធី​ដោយ​ខ្លួន​ឯង ព្រោះ​ថា​បើ​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​មិន​ពិបាក​អី​ប៉ុន្មាន​ទេ 
ប៊ុនថន:សូមអរគុណចំពោះការចូលមើលប្លុករបស់ខ្ញុំបាទ

Monday, March 24, 2014

Posted by Unknown On 7:33 PM
   នេះ​ជា​កូន​កម្ម​វិធី​តូច​មួយ​តែ​ពិសេស​ដែល​វា​អនុញ្ញាត​ឲ្យ​អ្នក​គូរ​និង​ បង្កើត​កូន​រូប​តុក្កតា​ដោយ​ខ្លួន​ឯង ដែល​មាន​លក្ខណៈ​ដូច​អ្នក​បាន​ឃើញ​ខាង​លើ ដែល​កាល​មួយ​រយៈ​មុន​ខ្ញុំ​ឃើញ​មាន​គេ​និយម​បង្កើត​វា​ឡើង ហើយ​ដាក់​បញ្ចូល​ក្នុង​ទូរស័ព្ទ ដែល​ជា​រូប​សំណើច។ ដោយ​សារ​តែ​ឃើញ​ដូច​នេះ​​ហើយ ទើប​ខ្ញុំ​សូម​បង្ហាញ​ជូន​​នូវ​កម្ម​វិធី​នេះ ដែល​ជា​ការ​ហាត់​គូរ​មួយ​សម្រាប់​លោក​អ្នក។ លោក​អ្នក​ដែល​មិន​ចេះ​ប្រើ​ប្រាស់​កម្ម​វិធី​នានា​ក្តី តែ​ខ្ញុំ​សូម​ធានា​ថា កម្ម​វិធី​នេះ យើង​គ្រាន់​តែ​រាវៗ​ហើយ​ធ្វើ ទៅ​គឺ​អាច​ចេះ​ហើយ។ សូម​មើល​របៀប​ប្រើ​ខ្លះៗ និង​ចូល​ទៅ​ទាញ​យក​ខាង​ក្រោម ៖

    ខ្ញុំ​ក៏​មិន​ទាន់​បាន​ស្រាវ​ជ្រាវ​ពី​របៀប​ប្រើ​លើស​ពី​នេះ​ដែរ តែ​ខ្ញុំ​អាច​បង្ហាញ​បាន​ខ្លះៗ ដែល​លោក​អ្នក​អាច​យល់​ពី​របៀប​ធ្វើ​វា​ឲ្យ​មាន​ចលនា​បាន ព្រោះ​ថា​វា​មិន​ពិបាក​ប៉ុន្មាន​ឡើយ ឲ្យ​តែ​អ្នក​ចេះ​ប្រើ​ប្រាស់​កុំព្យូទ័រ គឺ​អាច​ចេះ​ប្រើ និង​យល់​បាន​ភ្លាម។ :D ចូល​ទៅ​ទាញ​យក និង​មើល​ត្រួសៗ :D
 *** សូម​ ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​របស់ Styks ដោយ​ផ្ទាល់។
Posted by Unknown On 7:17 PM
    ជា​ធម្មតា ពេល​កែ​ប្រែ ឆ្នៃ​ម៉ូត​រូប​ភាព​នានា គេ​មិន​សូវ​ដែល​រំលង Photoshop នោះ​ទេ ផ្ទុយ​មក​វិញ បើ​សិន​ជា​យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​កុំព្យូទ័រ​ដែល​យើង​កំពុង​ប្រើ​នេះ គ្មាន​កម្ម​វិធី Photoshop នោះ​យើង នឹង​ធ្វើ​ដូច​ម្តេច​បាន? ថ្មីៗ​នេះ ខ្ញុំ​បាន​រក​ឃើញ​នូវ​គេហទំព័រ​មួយ ដែល​មាន​ឧបករណ៍ កែ​ប្រែ​រូប​ស្រដៀង​គ្នា​នឹង Photoshop ដែល​អាច​និយាយ​បាន​ថា 80% ដែរ គ្រាន់​តែ​មាន​សមត្ថ​ភាព​ខុស​គ្នា​ខ្លះៗ​ប៉ុណ្ណោះ។ សូម​ចូល​ទៅ​កែ​ប្រែ​រូប​ភាព​របស់​អ្នក​នៅ​លើ​អន​ឡាញ ជា​មួយ​នឹង Pixlr។ 

   ឧបសគ្គ ដែល​មាន​ចំពោះ Pixlr គឺ​លោក​អ្នក​មិន​អាច​នាំ​យក​រូប​ពី​ខាង​ក្រៅ​ណា​មួយ​មក​កែ​សម្រួល​ក្នុង Pixlr បាន​ទេ គឺ​បាន​តែ​រូប​ណា​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​តែ​ប៉ុណ្ណោះ។ ចំពោះ​ខ្ញុំ​ផ្ទាល់ យល់​ថា ទោះ​បី​យើង​មិន​អាច​នាំ​ចូល​នូវ​រូប​ពី​ខាង​ក្រៅ មក​ឆ្នៃ តែ​អាច​នាំ​រូប​នៅ​ក្នុង កុំព្យូទ័រ​បាន គឺ​វា​ពិសេស​ណាស់​ទៅ​ហើយ ព្រោះ​ថា​លោក​គង់​តែ​នឹង​អាច​ចម្លង​រូប​ចូល​មក​ក្នុង​កុំព្យូទ័រ​ដដែល​ជា​ ដដែល​ទេ។

៙ យើង​ថែម​ទាំង​អាច​នាំ​រូប​ភាព​ចេញ​ជា​ច្រើន​ប្រភេទ ដូច​ជា ៖ JPEG, PNG, BMP, TIFF និង PXD។ លោក​អ្នក​មិន​ត្រឹម​តែ​អាច​នាំ​ចេញ​រូប​ភាព​ជា​ច្រើន​ប្រភេទ​ប៉ុណ្ណោះ​ទេ លោក​អ្ន​ក​អាច​យក​រូប​ភាព​ដែល​បាន​ឆ្នៃ​ម៉ូត ហើយ​ទៅ​ Post ក្នុង​បណ្តាញ​សង្គម Facebook បាន​ថែម​ទៀត​ផង។

៙ ដើម្បី​ចូល​ធ្វើ​សូម​មើល ៖

ចុចទីនេះ ចូល​គេហទំព័រ​ដើម។
ចុចទីនេះ ចូល​កន្លែង​ឆ្នៃ​ម៉ូត​តែ​ម្តង។

Friday, March 21, 2014

Posted by Unknown On 2:40 AM
មានអ្វីខុសប្លែកគ្នាមែនទេរវាង​ Window 32bit និង 64bit? ប្រព័ន្ធប្រតិបត្តិការ Window ត្រូវបាន​ចែក​ចេញ​ជាពីរ​ប្រភេទ (System Type) គឺ Window 32bit (x86) និង Window 64bit។ សម្រាប់អ្នក​ប្រើប្រាស់ Window Xp ​និង Window Vista គឺសុទ្ធ​តែ​ប្រើ ប្រព័ន្ធ​ប្រតិបត្តិការ 32 bit ប៉ុន្តែមិនមាន​ន័យថា Window 7 និង​Window 8 សុទ្ធតែប្រើប្រាស់ 64bit នោះឡើយ។
ធ្វើយ៉ាងមិចទើបដឹងថា កុំព្យូទ័រអ្នកដំណើរការ​ 32bit ឬ 64bit? ចុចម៉ៅស្តាំលើ My Computer => Properties នៅខាងមុខ System Type គឺជាប្រព័ន្ធប្រតិបត្តិរបស់​កុំព្យូទ័រ​ហើយ។
04-Dec-2013 09-50-43
ប្រព័ន្ធប្រតិបត្តិការ 64bit វាមានល្បឿនលឿនជា 32bit ដែល​អាចដាក់ RAM បានរហូតដល់ 128 Gb កម្មវីធីធំមួយ​ចំនួន អាចដំណើរ​ការបាន​ល្អ ដូជា កម្មគូរប្លង់, កម្មវិធីកាត់តវីដេអូ, កម្មវិធី Game ដែល​មាន​​ទំហំរ​ធំជាដើម ហើយ។ ជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ 64bit ក៏មាន​គុណវិបត្តិ​មួយចំនួន​ផងដែរ ដូចជា ទំហំនៃការផ្ទុកWindow មាន​ទំហំរធំ, កម្មវិធី​មួយ​ចំនួន​មិនអាច​ដំណើការ​បាន ម៉ាស៊ីនបោះពុម្ភស៊េរីចាស់មួយ​ចំនួន មិនស្គាល់ តម្រូវការ​ផ្នែក​រឹង (Hardware) ក៏ត្រូវការមាន​ទំហំធំផងដែរ។
ប្រព័ន្ធប្រតិបត្តិការ 32bit អាចដាក់ RAM បានត្រឹមតែ 4Gb កម្មវិធី​ភាគ​ច្រើន​អាច​ដំណើការ​លើ​ប្រព័ន្ធនេះបាន, ទំហំរWindow តូចជាង 64bit ធ្វើអោយ Hard Disk ទំនេរច្រើន។ ផ្នែករឹងរបស់កុំព្យូទ័រ (Hardare) មិនត្រូវការធំដូច 64bitឡើយ។