Showing posts with label បច្ចេកវិទ្យាថ្មីៗ. Show all posts
Showing posts with label បច្ចេកវិទ្យាថ្មីៗ. Show all posts

Friday, February 21, 2014

Posted by Unknown On 11:07 PM
អាមេរិក៖ Facebook បានឈានដល់កិច្ច ព្រមព្រៀងក្នុងការទិញយក WhatsApp ដែលជាប្រព័ន្ធផ្ញើរសារ ដ៏ពេញនិយម ទូទាំងពិភពលោក ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជា១៦ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដែលបានមកពី SEC នៅថ្ងៃនេះបង្ហាញពី ការយល់ព្រមក្នុង ការទិញលក់ដ៏ ធំសម្បើមនេះ ហើយប្រព័ន្ធ WhatsApp នឹងនៅតែបន្តដំណើរការ ដោយឯករាជ្យដាច់ដោយឡែក ពីប្រព័ន្ធ Facebook Messenger ក្រោយពីការទិញយកនេះ។ ប៉ុន្តែក៏នៅមាន ការអះអាងពី ការដោះដូរនេះដែរថា៖ “ដើម្បីបង្កើនល្បឿននៃសមត្ថភាពរបស់ Facebook គឺសម្រាប់នាំយកមក នូវទំនាក់ទំនងនិង អត្ថប្រយោជន៍មកជូនពិភពលោក”។
ក្រុមហ៊ុន Facebook ក៏នឹងចំណាយលុយ ៣ពាន់លានដុល្លារ ដែលជាប្រាក់មាន ដែនកំណត់ត្រឹមត្រូវ សម្រាប់ប្រគល់អោយ បុគ្គលិកនៃ WhatsApp ក្នុងការផ្តល់ទំនុកចិត្ត ដល់ពួកគេបន្ទាប់ពី កិច្ចព្រមព្រៀងទិញយក នេះបានបញ្ចប់។
នៅក្នុងសនិ្នសិទកាសែត ដែលប្រកាសពីការ ទិញយកដ៏ធំនេះ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិ របស់ Facebook បាននិយាយថា “WhatsApp ជាផ្លូវមួយដែលជួយ ដល់ការភ្ជាប់ទំនាក់ទំនង របស់មនុស្សជាង ១ពាន់លាននាក់។ សេវាកម្មដែលឈាន មកដល់តំណាក់កាល សំខាន់បែបនេះ គឺថាវាពិតជា មានតម្លៃដែលសឹងតែ មិនអាចជឿបាន”។ គាត់ក៏បានបញ្ចេញ ព័ត៌មាននៃ ការដោះដូរនេះ នៅលើ Facebook page ផ្ទាល់ខ្លួនរបស់គាត់ផងដែរ ដោយបានសរសេរថា “WhatsApp នឹងបន្ថែម នូវសេវាកម្មផ្ញើរសារ និងជជែកគ្នា ដែលពួកយើងកំពុង មានស្រាប់នេះដើម្បី ផ្គត់ផ្គង់នូវតម្រូវការថ្មីៗ របស់អតិថិជនយើង”។
លោក Jan Koum ដែលជានាយកប្រតិបត្តិ និងក៏ជាបុគ្គលម្នាក់ ដែលបានបង្កើតប្រព័ន្ធ WhatsApp នេះឡើងនឹងចូលរួមក្នុង ក្រុមប្រឹក្សា នៃក្រុមនាយករបស់ Facebook តែក្រុមបុគ្គលិក របស់គាត់នឹងនៅតែ ធ្វើការនៅឯ Mountain View នៃរដ្ឋ California ដដែល។ គាត់ក៏បានសរសេរ នៅក្នុងគេហទំព័រ របស់លោកថា “ការធ្វើបែបនេះ នឹងធ្វើអោយ WhatsApp មានភាពបត់បែន ក្នុងការលូតលាស់និង ពង្រីកបន្ថែម ខណៈពេលដែលវា បានផ្តល់អោយខ្ញុំរួមទាំង ដៃគូក្នុងក្រុមការងារ របស់ខ្ញុំទាំងអស់មាន ពេលគ្រប់គ្រាន់ដើម្បី ពង្រឹងបន្ថែមចំពោះ សេវាកម្មទំនាក់ទំនងដែល កាន់តែលឿននិង មានតម្លៃសមរម្យ”។ យោងទៅតាមសម្តី របស់លោក Kuam អ្នកប្រើប្រាស់ទាំងអស់ មិនចាំបាច់បារម្ភពីរឿង ការផ្សាយពាណិជ្ជកម្មអ្វីឡើយ ព្រោះថាមិនមាន ដៃគូសហការណា ក្រៅពីក្រុមហ៊ុនយើង ទាំងពីរឡើយហើយ ក្រុមហ៊ុនទាំងពីរនេះ នឹងសម្របសម្រួលទៅលើ គោលការណ៍សំខាន់ៗដែល នឹងកំណត់អោយច្បាស់ពី ក្រុមហ៊ុនពួកយើង ទស្សនៈវិស័យនិង សេវាកម្មរបស់ពួកយើង។
យោងទៅតាមស្ថិតិ ដែលបានបង្ហាញ អោយដឹងថា មានមនុស្សច្រើនជាង ៤៥០លាននាក់ បានប្រើប្រាស់ WhatsApp ជារៀងរាល់ខែ។ ហើយមាន ៧០%នៃមនុស្សទាំងនោះបាន ប្រើប្រាស់ជារៀងរាល់ថ្ងៃ។
យើងនឹងរង់ចាំមើលថា តើនឹងមានអ្វីប្លែក ក្រោយពេលដែលក្រុមហ៊ុន ទាំងពីរនេះបានរួមបញ្ចូលគ្នា?




Tuesday, February 18, 2014

Posted by Unknown On 6:25 PM
ជប៉ុន៖ ក្នុងពិធីមួយឈ្មោះថា Wonder នៅក្នុងតំបន់ Chiba របស់ប្រទេសជប៉ុន បានដាក់បង្ហាញជូន ទស្សនា មនុស្សយន្តដ៏អស្ចារ្យមួយ ដែលមនុស្សអាចបញ្ជាបាន ប្រៀបដូចជានៅក្នុង ខ្សែភាពយន្ត ដែលយើងធ្លាប់មើលកន្លងមកផងដែរ។
យ៉ាងណាមិញ ទោះបីជាមនុស្សយន្តនេះ មិនទាន់មានភាពល្អឥតខ្ចោះ អាចធ្វើសកម្មភាព បានច្រើនក៏ពិតមែន តែវាជាសញ្ញាមួយ បង្ហាញឲ្យយើងដឹងថា មនុស្សយន្ត យើងពិតជាអាចជិះបញ្ជាវាបានពិតមែន។
មនុស្សយន្ត ដែលត្រូវបានបង្ហាញក្នុងពិធីឆ្នាំនេះ ត្រូវបានយល់ថា មានលក្ខណៈដូចជាតុក្តតាសំរាប់លេងព្រោះវាអាចឲ្យមនុស្សបញ្ជាបាន ដែលធ្វើឡើងពីដែកតែម្តង មិនមែនផ្លាស្ទិក ឬក៏សារធាតុ urethane អ្វីនោះទេ។ វាមានភាពជាសិល្បៈរួមបញ្ចូលគ្នា ដោយក្នុងនោះ វាមានការរួមផ្សំ រវាងបច្ចេកវិទ្យា ជាមួយនឹងការប្រឌិតឡើង បែបវិទ្យាសាស្រ្ត ផងដែរ។
វាមានរូបរាងដូចជាមនុស្សយន្តប្រយុទ្ធ ព្រោះត្រូវបានគេឆ្នៃប្រឌិតឡើង ដូចទៅនឹងរូបរាង មនុស្សយន្តក្នុងខ្សែភាពយន្តវិទ្យាសាស្រ្ត ដោយមានបំពាក់កាំភ្លើងជាអាវុធ៕
សូមទស្សនា រូបភាព និង វីដេអូ ខាងក្រោម៖


Sunday, February 16, 2014

Posted by Unknown On 5:21 AM
ក្រុមហ៊ុន Microsoft បានសម្រេចជ្រើសរើស លោក Satya Nadella ធ្វើជា ប្រធាននាយកប្រតិបត្តិ (CEO) ហើយលោកជាមនុស្សទីបី ដែលកាន់មុខតំណែងនេះ ក្នុងអំឡុងពេល៣៩ឆ្នាំ។
ប្រសិនបើក្រុមហ៊ុននេះ ដកការផ្តោតទៅលើ ពាណិជ្ជកម្មនៃអ្នកប្រើប្រាស់របស់ខ្លួន មកយកចិត្តទុកដាក់សាជាថ្មីលើ ការរួបរួមជាមួយ នឹងអតិថិជនវិញនោះ លោក Nadella ដែលជាអ្នកជំនាញដ៏ខ្លាំងរបស់ Microsoft រយៈពេល២២ឆ្នាំ រូបនេះ នឹងទទួលខុសត្រូវ លើរក្សាភាពលំនឹង ហើយបង្កើនភាពចំណេញ តាមដំណាក់កាល នៃបច្ចេកវិទ្យា behemoth’s server និង cloud computing division។
Jeff Macke អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ Yahoo បាននិយាយថា Microsoft បានពុះពារតស៊ូជាមួយនឹង ផលិតផល ដោយផ្អែកលើ អ្នកប្រើប្រាស់ ដែលកត្តានេះ ធ្វើអោយក្រុមហ៊ុនខ្លួន បានធ្លាក់ចុះយ៉ាងគំហុក។ គាត់បន្តទៀតថា “Microsoft ធ្លាប់បានទទួលការតវ៉ា យ៉ាងច្រើនពីសំណាក់ ក្រុមហ៊ុនប្រើប្រាស់ ប៉ុន្តែ Microsoft បានព្យាយាមកែតម្រូវបន្តិចម្តងៗ ក្នុងរយៈពេលយូរ ដូច្នេះខ្លួនមិនអាច តម្រូវចិត្ត ក្រុមហ៊ុនដែលប្រើប្រាស់ ទាំងនោះឡើយ ទាំងសហគ្រាសធំៗ និងក្រុមហ៊ុនតូចៗ”។
ថ្វីបើផលិតផលរបស់ Microsoft ដូចជា Excel និង Office នៅតែមានតម្រូវការខ្ពស់ ពីក្រុមហ៊ុនរកស៊ីតូចៗ ជាច្រើនក៏ដោយតែក្រុមហ៊ុន នេះនៅតែមាន ផលចំណេញតិចតួច ដោយសារតែ អ្នកប្រើប្រាស់ មានការពេញនិយមជាងទៅលើ tablets និង smartphones។ ឧទាហរណ៍ Microsoft បានលក់ដាច់ ផលិតផលខ្លួនដែល មានទឹកប្រាក់ ៨៩៣លានដុល្លារ ដែលតិចជាងយ៉ាងខ្លាំង បើធៀបទៅនឹងការលក់របស់ Apple ដែលមានទឹកប្រាក់ ១១.៥ពាន់លានដុល្លារ នៅក្នុងត្រីមាសដំបូង។
រីឯលោក Nadella បាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរបស់យើង កំពុងតែឆ្ពោះទៅកាន់កន្លែង ដ៏អស្ចារ្យហើយវាក៏ជា កាតព្វកិច្ច របស់ពួកយើងក្នុងការ ធ្វើអោយប្រាកដថា Microsoft ទទួលភាពជោគជ័យ ក្នុងវិស័យទូរស័ព្ទដៃ និង Cloud-first world។
គាត់បន្តទៀតថា “ឱកាសនៅខាងមុខពួកយើង នឹងត្រូវការភាពច្នៃប្រឌិត របស់អ្នកទាំងអស់គ្នាទៅលើអ្វី ដែលពួកយើងធ្លាប់បានធ្វើ ទៅលើទូរស័ព្ទដៃ និង cloud-first world”
គួរបញ្ជាក់ផងដែរថា លោក Nadella មកជំនួសកន្លែងលោក Steve Ballmer ដែលបានប្រកាសចូលនិវត្តន៍ កាលពីខែសីហា។
តើប្រិយមិត្តយល់ថា លោក Nadella នឹងអាចធ្វើអោយ Microsoft រីកចម្រើនដល់កម្រិតណា?
Posted by Unknown On 12:46 AM
ដើម្បីជាការថ្លែងអំណរគុណ ចំពោះការផ្តល់នូវរាល់ទំនុកចិត្ត ជាមួយនិងការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អតិថិជនទៅ លើផលិតផល LG និងសេវាកម្ម ក្រុមហ៊ុន LG បានរៀបចំឡើងនូវកម្មវិធី ពិសេសមួយ គឺ ការទិញទូរសព្ទដៃទំនើបម៉ូដែល LG G2 ក្នុងតម្លៃពិសេស។ចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី28 ខែកុម្ភះ ឆ្នាំ2014 លោកអ្នកអាចធ្វើការទិញ ទូរសព្ទដៃ ម៉ូដែល LG G2តាមរយះការបង់រំលស់ ដោយគ្រាន់តែចំណាយ អស់ទឹកប្រាក់ចំនួនត្រឹមតែ 51 ដុល្លាក្នុង1ខែតែប៉ុណ្ណោះ។ ជាងនេះទៅទៀត លោកអ្នកនិងទទួលបាន នូវការបញ្ជុះតំលៃពិសេស ជាមួយនិងការបន្ថែម ជូននូវស្រោមទូរសព្ទ LG Quick Window ដែលមានតំលៃរហូតដល់ 45 ដុល្លាថែមទៀតផង។ ការផ្តល់ជូនពិសេសនេះ នឹងត្រូវធ្វើឡើងនៅគ្រប់បណ្តារ ហាងលក់ទូរសព្ទដៃម៉ាក់LG ទាំងអស់ ឬក៏លោកអ្នកអាចអញ្ជើញមកសាខា អាគារលក់ផលិតផល ដែលមាន ទីតាំងទី 1 នៅរាជធានីភ្នំពេញ អាសយដ្ឋាន អគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា លេខទូរសព្ទ 023 888 199 ទីតាំងទី 2 នៅខេត្តសៀមរាបអាសយដ្ឋានអគារលេខ 18 ផ្លូវសម្តេចទេពវង្ស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប លេខទូរសព្ទ 063 966 199 ទីតាំងទី 3 នៅខេត្តបាត់ដំបង អាសយដ្ឋាន ផ្លូវលេខ 1 កែងផ្លូវលេខ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង លេខទូរសព្ទ 053 952 199 ។
បញ្ជាក់៖ LG G2 ជាម៉ូដែលទូរសព្ទប្រភេទថ្មី និងទំនើប របស់ក្រុមហ៊ុន LG ដែលមានប៉ូតុងចុចខាងក្រោយ មុនគេបង្អស់នៅក្នុងពិភពលោក។ ប៊ូតុងនៅខាងក្រោយរបស់ LG G2 ឆ្លើយតបនឹងទំលាប់នៃ ការប្រើចង្អុលដៃ លោកអ្នកអាចកំណត់សំលេង ថតរូប និងបិទបើកទូរសព្ទដោយប្រើ ចង្អុលដៃតែមួយប៉ុណ្ណោះ។ LG G2 ត្រូវបានរាប់បញ្ជូលជាទូរសព្ទ ល្អផ្តាច់គេប្រចាំឆ្នាំ ដោយមានកាម៉េរាទំហំ 13 មេហ្គាភិចហ្សែល អាចថតរូបកំរិត Full HD ច្បាស់ជាងទូរសព្ទដទៃ ថាមពលថ្មទំហំ ៣០០០ mAh ប្រើបានយូរជាងប្រភេទទូរសព្ទ Smartphoneដទៃទៀត។
Posted by Unknown On 12:39 AM
រង្វង់តូចៗដែលនៅ គែមខាងលើនៃ ទូរស័ព្ទរបស់អ្នក ប្រហែលជាស្រស់ស្អាត ហើយមែនទេ? ប៉ុន្តែវាមិនបានបង្ហាញ ពីកម្លាំងនៃសេវាទូរស័ព្ទ របស់អ្នកច្បាស់នៅឡើយទេ។

ខាងក្រោមនេះគឺជាវិធី សម្រាប់បង្ហាញពីកម្លាំង សេវាទូរស័ព្ទរបស់អ្នកអោយ កាន់តែច្បាស់នៅលើ Home Screen៖
១.ចាប់ផ្តើមដោយ ចូលទៅកាន់កម្មវិធីទូរស័ព្ទ (Phone app)

២.បន្ទាប់មកចូលទៅកាន់ កន្លែងចុចលេខ ( dial pad)

.វាយលេខកូដដ៏ចម្លែកនេះ *3001#12345#* រួចចុចបញ្ជូន

៤. នោះអ្នកឃើញ Field Test បង្ហាញលើអេក្រង់ រួចសំគាល់ថានៅគែមខាងឆ្វេង ផ្នែកខាងលើនៃ អេក្រង់របស់អ្នក សញ្ញារបស់អ្នកកាលពីមុន បានប្តូរទៅជាលេខធម្មតា រួចទៅហើយ។ គួរបញ្ជាក់ថា លេខកាន់តែទាប នោះសេវាទូរស័ព្ទកាន់តែខ្សោយ (បើនៅលើ -៨០ នោះសេវាគឺនៅល្អ តែបើនៅក្រោម -១០៥នោះសេវាគឺអន់)

៥. ដើម្បីធ្វើអោយទម្រង់ ដ៏អស្ចារ្យនេះជាប់នៅលើ Home Screen របស់អ្នករហូតនោះ ត្រូវចុចអោយជាប់ ទាំងប៊ូតុង Sleep/Wake នៅខាងស្តាំផ្នែកខាងលើ នៃទូរស័ព្ទរបស់អ្នក ជាមួយនិងប៊ូតុង Home ដែលឋិតនៅខាងក្រោមអេក្រង់ រហូតទាល់តែទូរស័ព្ទ របស់អ្នកបិទ។ នៅពេលដែលបើកទូរស័ព្ទវិញ សេវាទូរស័ព្ទរបស់អ្នក នឹងក្លាយទៅជាលេខ។ ហើយប្រសិនបើអ្នក ចង់ប្តូរវាអោយ ទៅដូចដើមនោះ គ្រាន់តែធ្វើតាម ជំហានពី១-៤ប៉ុន្តែ មិនបាច់អនុវត្តវិធីទី៥ឡើយ រួចចាកចេញពី field test ទៅជាការស្រេច។
អស្ចារ្យណាស់មែនទេ តោះសាកល្បងទាំងអស់គ្នា? ប៉ុន្តែកុំចាត់ទុកថា វិធីនេះអាចធ្វើអោយ សេវាទូរស័ព្ទរបស់អ្នក ល្អជាងមុននោះ តែយ៉ាងហោចណាស់ ក៏អាចធ្វើអោយអ្នកដឹង ពីកម្លាំងឬកម្រិត នៃសេវាទូរស័ព្ទដែលអ្នក កំពុងតែប្រើប្រាស់ផងដែរ។ ហើយចំពោះវិធីនេះ ក៏អាចប្រើសម្រាប់ ស្ទង់កម្រិតសេវាទូរស័ព្ទ នៅក្នុងប្រទេសយើងបានផងដែរ។
Posted by Unknown On 12:32 AM
ប្រិយមិត្តទាំងអស់គ្នា ធ្លាប់តែឃើញរថយន្តសេរ៊ីទំនើប ឡូយ ស្រស់ស្អាត និងមានតម្លៃថ្លៃ។ ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៏ប្រិយមិត្ត ឲ្យបានស្គាល់រថយន្តដែលទាបបំផុត លំដាប់ទី២ លើពិភពលោកនេះវិញម្តង។
Flatmobile គឺជារថយន្តទាបបំផុត ពេញលក្ខណៈ និងស្របតាមច្បាប់ លំដាប់ទី២ លើពិភពលោក ដែលមានកំពស់ត្រឹមតែ ១៩អ៊ីញ ឬ ៤៨.២៦សង់ទីម៉ែត្រប៉ុណ្ណោះ។
រថយន្ត Flatmobile នេះ ត្រូវបានបង្កើតឡើង ដោយអ្នកផលិតរថយន្ត ជនជាតិអាហ្វ្រិចកាត់អាមេរិក ដែលមានឈ្មោះថា Perry Watkins។ លោក Perry Watkins បានកើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៤៨ នៅក្នុងទីក្រុង Joplin នៃរដ្ឋ Missouri សហរដ្ឋអាមេរិក និងបានស្លាប់នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩៩៦ នៅក្នុងទីក្រុង Tacoma នៃរដ្ឋ Washington សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា រថយន្ត Flatmobile នេះ បានបង្កើតឡើង ដោយយកគំរូតាមរថយន្ត Batmobile ដែលក្នុងនោះម៉ាស៊ីនរបស់ Batmobile ត្រូវបានយកទៅប្រើប្រាស់ នៅក្នុងរថយន្ត Flatmobile ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្តដែលទាបបំផុតលើពិភពលោក លំដាប់លេខថ្នាក់១ បានទៅលើរថយន្តម៉ាក Mirai ដែលមានកំពស់ត្រឹមតែ ១៧.៧៩អ៊ីញ ឬ ៤៥សង់ទីម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានផលិតឡើង នៅក្នុងប្រទេសជប៉ុន។