Friday, February 21, 2014

Posted by Unknown On 11:07 PM
អាមេរិក៖ Facebook បានឈានដល់កិច្ច ព្រមព្រៀងក្នុងការទិញយក WhatsApp ដែលជាប្រព័ន្ធផ្ញើរសារ ដ៏ពេញនិយម ទូទាំងពិភពលោក ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជា១៦ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដែលបានមកពី SEC នៅថ្ងៃនេះបង្ហាញពី ការយល់ព្រមក្នុង ការទិញលក់ដ៏ ធំសម្បើមនេះ ហើយប្រព័ន្ធ WhatsApp នឹងនៅតែបន្តដំណើរការ ដោយឯករាជ្យដាច់ដោយឡែក ពីប្រព័ន្ធ Facebook Messenger ក្រោយពីការទិញយកនេះ។ ប៉ុន្តែក៏នៅមាន ការអះអាងពី ការដោះដូរនេះដែរថា៖ “ដើម្បីបង្កើនល្បឿននៃសមត្ថភាពរបស់ Facebook គឺសម្រាប់នាំយកមក នូវទំនាក់ទំនងនិង អត្ថប្រយោជន៍មកជូនពិភពលោក”។
ក្រុមហ៊ុន Facebook ក៏នឹងចំណាយលុយ ៣ពាន់លានដុល្លារ ដែលជាប្រាក់មាន ដែនកំណត់ត្រឹមត្រូវ សម្រាប់ប្រគល់អោយ បុគ្គលិកនៃ WhatsApp ក្នុងការផ្តល់ទំនុកចិត្ត ដល់ពួកគេបន្ទាប់ពី កិច្ចព្រមព្រៀងទិញយក នេះបានបញ្ចប់។
នៅក្នុងសនិ្នសិទកាសែត ដែលប្រកាសពីការ ទិញយកដ៏ធំនេះ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិ របស់ Facebook បាននិយាយថា “WhatsApp ជាផ្លូវមួយដែលជួយ ដល់ការភ្ជាប់ទំនាក់ទំនង របស់មនុស្សជាង ១ពាន់លាននាក់។ សេវាកម្មដែលឈាន មកដល់តំណាក់កាល សំខាន់បែបនេះ គឺថាវាពិតជា មានតម្លៃដែលសឹងតែ មិនអាចជឿបាន”។ គាត់ក៏បានបញ្ចេញ ព័ត៌មាននៃ ការដោះដូរនេះ នៅលើ Facebook page ផ្ទាល់ខ្លួនរបស់គាត់ផងដែរ ដោយបានសរសេរថា “WhatsApp នឹងបន្ថែម នូវសេវាកម្មផ្ញើរសារ និងជជែកគ្នា ដែលពួកយើងកំពុង មានស្រាប់នេះដើម្បី ផ្គត់ផ្គង់នូវតម្រូវការថ្មីៗ របស់អតិថិជនយើង”។
លោក Jan Koum ដែលជានាយកប្រតិបត្តិ និងក៏ជាបុគ្គលម្នាក់ ដែលបានបង្កើតប្រព័ន្ធ WhatsApp នេះឡើងនឹងចូលរួមក្នុង ក្រុមប្រឹក្សា នៃក្រុមនាយករបស់ Facebook តែក្រុមបុគ្គលិក របស់គាត់នឹងនៅតែ ធ្វើការនៅឯ Mountain View នៃរដ្ឋ California ដដែល។ គាត់ក៏បានសរសេរ នៅក្នុងគេហទំព័រ របស់លោកថា “ការធ្វើបែបនេះ នឹងធ្វើអោយ WhatsApp មានភាពបត់បែន ក្នុងការលូតលាស់និង ពង្រីកបន្ថែម ខណៈពេលដែលវា បានផ្តល់អោយខ្ញុំរួមទាំង ដៃគូក្នុងក្រុមការងារ របស់ខ្ញុំទាំងអស់មាន ពេលគ្រប់គ្រាន់ដើម្បី ពង្រឹងបន្ថែមចំពោះ សេវាកម្មទំនាក់ទំនងដែល កាន់តែលឿននិង មានតម្លៃសមរម្យ”។ យោងទៅតាមសម្តី របស់លោក Kuam អ្នកប្រើប្រាស់ទាំងអស់ មិនចាំបាច់បារម្ភពីរឿង ការផ្សាយពាណិជ្ជកម្មអ្វីឡើយ ព្រោះថាមិនមាន ដៃគូសហការណា ក្រៅពីក្រុមហ៊ុនយើង ទាំងពីរឡើយហើយ ក្រុមហ៊ុនទាំងពីរនេះ នឹងសម្របសម្រួលទៅលើ គោលការណ៍សំខាន់ៗដែល នឹងកំណត់អោយច្បាស់ពី ក្រុមហ៊ុនពួកយើង ទស្សនៈវិស័យនិង សេវាកម្មរបស់ពួកយើង។
យោងទៅតាមស្ថិតិ ដែលបានបង្ហាញ អោយដឹងថា មានមនុស្សច្រើនជាង ៤៥០លាននាក់ បានប្រើប្រាស់ WhatsApp ជារៀងរាល់ខែ។ ហើយមាន ៧០%នៃមនុស្សទាំងនោះបាន ប្រើប្រាស់ជារៀងរាល់ថ្ងៃ។
យើងនឹងរង់ចាំមើលថា តើនឹងមានអ្វីប្លែក ក្រោយពេលដែលក្រុមហ៊ុន ទាំងពីរនេះបានរួមបញ្ចូលគ្នា?




0 comments:

Post a Comment