មានអ្វីខុសប្លែកគ្នាមែនទេរវាង Window 32bit និង 64bit? ប្រព័ន្ធប្រតិបត្តិការ Window ត្រូវបានចែកចេញជាពីរប្រភេទ (System Type) គឺ Window 32bit (x86) និង Window 64bit។ សម្រាប់អ្នកប្រើប្រាស់ Window Xp និង Window Vista គឺសុទ្ធតែប្រើ ប្រព័ន្ធប្រតិបត្តិការ 32 bit ប៉ុន្តែមិនមានន័យថា Window 7 និងWindow 8 សុទ្ធតែប្រើប្រាស់ 64bit នោះឡើយ។
ធ្វើយ៉ាងមិចទើបដឹងថា កុំព្យូទ័រអ្នកដំណើរការ 32bit ឬ 64bit? ចុចម៉ៅស្តាំលើ My Computer => Properties នៅខាងមុខ System Type គឺជាប្រព័ន្ធប្រតិបត្តិរបស់កុំព្យូទ័រហើយ។

ប្រព័ន្ធប្រតិបត្តិការ 64bit វាមានល្បឿនលឿនជា 32bit ដែលអាចដាក់ RAM បានរហូតដល់ 128 Gb កម្មវីធីធំមួយចំនួន អាចដំណើរការបានល្អ ដូជា កម្មគូរប្លង់, កម្មវិធីកាត់តវីដេអូ, កម្មវិធី Game ដែលមានទំហំរធំជាដើម ហើយ។ ជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ 64bit ក៏មានគុណវិបត្តិមួយចំនួនផងដែរ ដូចជា ទំហំនៃការផ្ទុកWindow មានទំហំរធំ, កម្មវិធីមួយចំនួនមិនអាចដំណើការបាន ម៉ាស៊ីនបោះពុម្ភស៊េរីចាស់មួយចំនួន មិនស្គាល់ តម្រូវការផ្នែករឹង (Hardware) ក៏ត្រូវការមានទំហំធំផងដែរ។
ប្រព័ន្ធប្រតិបត្តិការ 32bit អាចដាក់ RAM បានត្រឹមតែ 4Gb កម្មវិធីភាគច្រើនអាចដំណើការលើប្រព័ន្ធនេះបាន, ទំហំរWindow តូចជាង 64bit ធ្វើអោយ Hard Disk ទំនេរច្រើន។ ផ្នែករឹងរបស់កុំព្យូទ័រ (Hardare) មិនត្រូវការធំដូច 64bitឡើយ។
0 comments:
Post a Comment