នៅក្នុងកម្មវិធី Adobe Photoshop នេះ មាន ឧបករណ៍(Tools)ជាច្រើន ដែលប្រើប្រាស់ក្នុង មុខងារខុសៗគ្នា ទៅតាមប្រភេទនៃ កិច្ចការ និង រួបភាពរបស់យើង។
ខាងក្រោមនេះ គឺជាមុខងារនៃTools ខ្លះៗដែលមានភាពចាំបាច់ នៅក្នុងកម្មវិធី Adobe Photoshop ៖
ខាងក្រោមនេះ គឺជាមុខងារនៃTools ខ្លះៗដែលមានភាពចាំបាច់ នៅក្នុងកម្មវិធី Adobe Photoshop ៖
- Move Tool (V) ជា Tool មួយប្រើសម្រាប់ ចាប់ទាញ ឬ ប្តូរទីតាំងរបស់ layer នីមួយៗ
- Marquee Tool (M) ជា Tool ប្រើសម្រាប់ យកមកគូសនៅលើ Layer ដែលបង្កើតជារូបរាង មួយតាមប្រភេទនៃ Tool ដែលមាន ៤ គឺ : Rectangular Marquee Tool , Elliptical Marquee Tool , Single Row Marquee Tool , Single Column Marquee Tool ។ នៅក្នុង Tool នីមួយៗ យើងអាចយក វាមកគូសបង្កើតបានជា Layer ថ្មី ឬ ក៏អាចកាត់ Layer អោយចេញជារួបបែបនេះ ។
- Lasso Tool (L) ជា Tool ប្រើសម្រាប់គូសជាLayer កាត់យកផ្នែកខ្លះនៃ layer ដែល Tool នេះមានរាងជា ខ្សែទន់ទៅតាមចំណុចដែលយើងចុច ។ Tool នេះមាន ៣ គឺ : Lasso Tool , Polygonal Lasso Tool និង Magnetic Lasso Tool ។

- Quick Selection Tool & Magic Wand Tool (W) ជា Tool ប្រើសម្រាប់កាត់យកនៅ Layer ដូចគ្នា , ប៉ុន្តែវា មានភាពងាយស្រួល ចំពោះ Layer ដែលមាន Background និង Layer ដែលចង់បាន មានពណ៌ផ្សេងគ្នា ចំពោះ Quick Selection Tool ដូចជា Layer ដែលមាន Border ត្រង់ ដោយគ្រាន់តែ ចុចនៅលើជាការស្រេច ។ ចំណែកឯ Magic Wand Tool វិញ វាមានភាពងាយស្រួលចំពោះ Layer ណាដែលមានភាពស្មុគស្មាញ ដូចជា ឬសឈើ ជាដើម ។

- Crop Tool (C) ជា Tool ប្រើសម្រាប់កាត់យកតែផ្នែកខ្លះ ដែលបានរាងជា ចតុកោណកែង, នៅពេលដែលយើង ចង់កាត់ Layer អ្វីមួយ គ្រាន់តែយក Crop Tool មកគូរ រួចចុច Key Enter ជាការស្រេច ។
- Slice Tool & Slice Select Tool (K) ជា Tool ប្រើសម្រាប់គូសជា ខ្សែបន្ទាត់កំណត់ផ្ទៃផ្សេងៗ ។
- Healing Brush Tool (J) មាន ៤ Tool ផ្សេងៗគ្នា ។ ជា Tool ប្រើសម្រាប់គូសបន្ថែម Layer ទៅតាម កន្លែងដែល យើងត្រូវការ ដែលមានTool ២ គឺ : Spot Healing Brush Tool និង Healing Brush Tool ។ ចំណែកឯ Patch Tool គឺប្រើ សម្រាប់គូសអោយចេញជារាងដែលត្រូវការ និង Red Eye Tool ប្រើសម្រាប់ ប្តូរពណ៌គ្រាប់ភ្នែក អោយទៅជាពណ៌ ធម្មជាតិ ។

- Stamp Tool (S) ជា Tool សម្រាប់ ចម្លងពី Layer មួយទៅកាន់ Layer មួយផ្សេងទៀត និង សម្រាប់គូសគម្រូផ្សេងៗ នៅលើ Layer ដែលចង់បាន។ នៅក្នុងនេះមាន Tool ២ គឺ : Clone Stamp Tool ដែលប្រើសម្រាប់ ចម្លងយក Layer និង Pattern Stamp Tool ដែលប្រើសម្រាប់ គូសនៅគម្រូ (Pattern)ផ្សេងៗ នៅលើ Layer ។
- History Brush Tool (Y) ជា Tool ប្រើសម្រាប់ លុបជាលក្ខណៈ ដូច យក Brush មកគូរដែរ , ប៉ុន្តែគ្រាន់តែវាជា Tool សម្រាប់លុប ។ នៅក្នុងនោះមាន Tool មួយទៀតគឺ Art History Brush Tool (Y) ក៏ដូចគ្នាដែរ , ប៉ុន្តែគ្រាន់តែមាន លក្ខណៈជា Art ផ្សេងៗ ។

- Eraser Tool (E) ជា Tool ប្រើសម្រាប់លុប Layer ដែលយើង មិនចង់បាន ។ មាន ៣ គឺ : Eraser Tool , Background Eraser Tool និង Magic Eraser Tool ។

- Gradient & Paint Bucket Tool (G) ជា Tool ប្រើសម្រាប់ ចាក់បំពេញពណ៌ នៅក្នុង Layer ដែលយើងចង់បាន ។ Gradient Tool ប្រើសម្រាប់ចាក់ពណ៌ចម្រុះដែលមាន ច្រើនពណ៌បញ្ចូលគ្នា , Paint Bucket Tool ប្រើសម្រាប់ចាក់ពណ៌ ដែលមានតែមួយប៉ុណ្ណោះ ។

- Blur Tool , Sharpen Tool & Smudge Tool (R) ជា Tool ប្រើសម្រាប់ កែប្រែ នៅលក្ខណៈ ផ្សេងៗរបស់ Layer ដូចជា ធ្វើអោយ សជាងមុន , ភ្លឺជាងមុន , ព្រាលជាងមុន ជាដើម ។

- Dodge Tool , Bur Tool & Sponge Tool (O) ជា Tool ប្រើសម្រាប់ កែប្រែស្នាមផ្សេងៗ នៅលើ Layer និង ធ្វើអោយ ខ្មៅជាងមុនជាដើម ។

- Pen Tool (P) ជា Tool ប្រើសម្រាប់ យកមកកាត់ Layer ដែលចោះយក ផ្នែកខ្លះនៃ Layer ដែលមានលក្ខណៈ គ្រវិចគ្រវៀន និង ពិបាកនៅក្នុងការប្រើប្រាស់ Tool ខាងលើ ។ ម៉្យាងទៀត Tool នេះក៏ប្រើដើម្បី គូសបង្កើតបានជា Layer ដែលកោង ឬ គ្រវិចគ្រវៀន និង អាចបង្កើតបានជា Style ផ្សេងៗ ទៀតបានផងដែរ ។ នៅក្នុងនេះមាន Tool ៥ ផ្សេងៗគ្នាគឺ : Pen Tool , Freeform Pen Tool , Add Anchor Point Tool , Delete Anchor Point Tool & Convert Point Tool ។

- Type Tool (T) ជា Tool ប្រើសម្រាប់ សរសេរអក្សរនៅលើ Layer , អាចសរសេរពីឆ្វេងទៅស្តាំ ឬ ពីលើចុះក្រោម ទៅតាម ប្រភេទ នៃ Tool ដែលមាន ៤ គឺ : Horizontal Type Tool , Vertical Type Tool , Horizontal Type Mask Tool & Vertical Type Mask Tool ។
- Selection Tool (A) ជា Tool ប្រើសម្រាប់ Select នៅលើ Layer ជាច្រើនបញ្ចូលគ្នា ក្នុងករណីកិច្ចការរបស់យើងមាន Layer ច្រើន ដែលអាចប្រើនៅ Tool ២ ប្រភេទគឺ : Path Selection Tool & Direct Selection Tool ។
- Rectangle Tool (U) ជា Tool ប្រើសម្រាប់ គូសនៅរួបរាង ផ្សេងៗ ដូចជា ចតុកោណកែង , រង្វង់ , ចតុកោណព្នាយ , បន្ទាត់ និង Shape ផ្សេងៗ ជាដើម (រូបផ្កា , រួបភាពគម្រូ , និង សញ្ញា ជាដើម )។ នៅក្នុង នេះមាន Tool ៦ ដែលមាន សណ្ឋាន ខុសៗគ្នា ដូចជា : Rectangle Tool , Rounded Rectangle Tool , Ellipse Tool , Polygon Tool , Line Tool & Custom Shape Tool ។

- Hand Tool (H) ជា Tool ប្រើសម្រាប់ ទាញ Layer នៅពេល ពង្រីក ឬ បង្រួម Layer (Zoom in & Zoom Out ) ។
- Zoom Tool (Z) ជា Tool ប្រើសម្រាប់ ពង្រីក ឬ បង្រួម Layer (Zoom in & Zoom Out )។
- Set Background Color ជា Tool ប្រើសម្រាប់ ប្តូរពណ៌ ។
- Edit in Quick Mask Mode (Q) ជា Tool ប្រើសម្រាប់ គូស Mask នៅលើ Layer មានរាងជា ចតុកោណកែង ។
0 comments:
Post a Comment