Sunday, February 16, 2014

Posted by Unknown On 12:32 AM
ប្រិយមិត្តទាំងអស់គ្នា ធ្លាប់តែឃើញរថយន្តសេរ៊ីទំនើប ឡូយ ស្រស់ស្អាត និងមានតម្លៃថ្លៃ។ ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៏ប្រិយមិត្ត ឲ្យបានស្គាល់រថយន្តដែលទាបបំផុត លំដាប់ទី២ លើពិភពលោកនេះវិញម្តង។
Flatmobile គឺជារថយន្តទាបបំផុត ពេញលក្ខណៈ និងស្របតាមច្បាប់ លំដាប់ទី២ លើពិភពលោក ដែលមានកំពស់ត្រឹមតែ ១៩អ៊ីញ ឬ ៤៨.២៦សង់ទីម៉ែត្រប៉ុណ្ណោះ។
រថយន្ត Flatmobile នេះ ត្រូវបានបង្កើតឡើង ដោយអ្នកផលិតរថយន្ត ជនជាតិអាហ្វ្រិចកាត់អាមេរិក ដែលមានឈ្មោះថា Perry Watkins។ លោក Perry Watkins បានកើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៤៨ នៅក្នុងទីក្រុង Joplin នៃរដ្ឋ Missouri សហរដ្ឋអាមេរិក និងបានស្លាប់នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩៩៦ នៅក្នុងទីក្រុង Tacoma នៃរដ្ឋ Washington សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា រថយន្ត Flatmobile នេះ បានបង្កើតឡើង ដោយយកគំរូតាមរថយន្ត Batmobile ដែលក្នុងនោះម៉ាស៊ីនរបស់ Batmobile ត្រូវបានយកទៅប្រើប្រាស់ នៅក្នុងរថយន្ត Flatmobile ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្តដែលទាបបំផុតលើពិភពលោក លំដាប់លេខថ្នាក់១ បានទៅលើរថយន្តម៉ាក Mirai ដែលមានកំពស់ត្រឹមតែ ១៧.៧៩អ៊ីញ ឬ ៤៥សង់ទីម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានផលិតឡើង នៅក្នុងប្រទេសជប៉ុន។

0 comments:

Post a Comment